ព័ត៌មានជាតិ

លោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជ ទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី, រ៉ូម៉ានី, ក្រិក និងស៊ីប

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃ៦ ធ្នូ នាពេលថ្មីៗនេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ជ័យ រដ្ឋា និងតែងតាំងលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី, ប្រទេសរ៉ូម៉ានី, សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីបដែល មាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៨ សីហា លោក ជ័យ រដ្ឋា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាឯកអគ្គរាជទូតនៅប្រទេសទាំង៤នេះ ជំនួសលោក ថៃ ជន ៕

To Top