ព័ត៌មានជាតិ

អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នឹងចុះ MOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលខាងមុខនេះ

រូបភាព៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) នឹងចុះអនុស្សារណៈ (MOU) ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ខណៈចុះMOU ហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើង ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពរ របស់តុលាការដែរ។

នេះជាការបញ្ជាក់របស់លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ តំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះលោក បណ្ឌិត ជិន ម៉ាលី ន បានលេីកឡេីបថា “
សិក្ខាសាលាផ្សព្វផ្សាយស្តីពី បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ បានធ្វើឡើងចំនួន៩ខេត្តហើយ និងបានចុះMOUជាមួយខេត្តចំនួន៣រួចហើយដែរ មានខេត្តកណ្តាល បាត់ដំបង និងខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិត បានគូសបញ្ជាក់ថា “ការបង្កើត អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) គឺជាផ្នែកមួយនៃ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាការអនុវត្តនូវកិច្ចការអាទិភាព១ ក្នុង ចំណោមកិច្ចការអាទិភាពទាំង៣ នៃវិធានការគន្លឹះទី៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។

លោកបានបន្ថែមថា “អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺជា យន្តការថ្មីមួយបំពេញបន្ថែមឱ្យ យន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា ដែលមានបេសកកម្មជួយដោះស្រាយ វិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ នេះ មានសារសំខាន់ ៣ ៖ ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។ បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ”។

ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលេីកឡេីងដែរថា សិក្ខាសាលានេះគឺ ដើម្បីបញ្ជាបការយល់ដឹងជាសាធារណៈ ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផល នៃការផ្តល់សេវា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។

លោក កើត ឆែ បានបញ្ជាក់ថា “រដ្ឋបាលសង្កាត់និង រដ្ឋបាលខណ្ឌទាំង១៤ មានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទ មូលដ្ឋាន ជាសេនាធិការ នៅតែដើរតួនាទីសំខាន់ ឬជាអង្គភាពដើមទី ក្នុងការ ទទួលដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬជាជម្រើសបន្ថែមសម្រាប់ជួយដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព ដោយហេតុថារាល់កំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើង ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពរ របស់តុលាការ”៕

To Top