ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់ឱ្យពិគ្រោះថ្លៃ ការងារបង្វែរសៀគ្វីខ្សែបញ្ជូន 115kV នៅក្រុងព្រះសីហនុ ដើម្បីជួយរំលែក បន្ទុកលើខ្សែបញ្ជូន 115kV ពីអនុស្ថានីយអគ្គិសនីស្ទឹងហាវ ទៅកាន់អនុស្ថានីយ អគ្គិសនីឃ្លាំងលើ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែល បានចុះបញ្ជីត្រឹមត្រូវក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើស អ្នកទទួលការងារ ស្តីពីការងារបង្វែរសៀគ្វីខ្សែបញ្ជូន 115kV នៅក្រុងព្រះសីហនុ ដើម្បីជួយរំលែក បន្ទុកលើខ្សែបញ្ជូន 115kV ពីអនុស្ថានីយអគ្គិសនីស្ទឹងហាវ ទៅកាន់អនុស្ថានីយអគ្គិសនីឃ្លាំងលើ នៃនាយកដ្ឋាន បញ្ជូនអគ្គិសនី ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារ ពិគ្រោះថ្លៃ មានដាក់លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ 2024 តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនង៖ 092 65 23 57 និង Website: www.edc.com.kh)

ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 26 ខែ ធ្នូ ឆ្នាំ 2024 វេលាម៉ោង 11:00 នាទី ។

ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ ថ្ងៃទី 26 ខែ ធ្នូ ឆ្នាំ 2023 វេលាម៉ោង 15:10 នាទី ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយ អង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

To Top