ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងការរៀបចំធ្វើផែនការអ្វីមួយ ត្រូវតែចេះប្រើប្រាស់វិធីសាស្ត្រ ផែនការដើរ ថយក្រោយ ពោលដាក់ទិសដៅ ដែលចង់បាន ហើយកែសម្រួលបទដ្ឋាន គិតិយុត្តតាមក្រោយ ពោលមិនត្រូវ ឱ្យឯកសារចងជើងខ្លួនឯង ត្រូវធ្វើជាអ្នកតម្រង់ទិសឯកសារ ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ បន្ទាប់ពីមានផែនការមួយចំនួន ត្រូវបានរាំងស្ទះដោយសារតែ បញ្ហាបទដ្ឋានគិតិយុត្ត ដែលស្រប់ទៅនឹងស្ថានភាព កាលពីអតីតកាល តែមានការប្រែប្រួលមិនស៊ីសង្វាក់ នឹងពេលវេលាបច្ចុប្បន្ន ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “គេថាការធ្វើផែនការ ដើរថយក្រោយ បានន័យថា យកគោលដៅ ដែលយើងចង់បាន លទ្ធផលដែលយើងចង់បានដាក់មុខ ហើយចាំយើងគូស វាសផ្លូវទៅវិញ កុំអង្គុយគិតផែនការ គិតអី នៅក្នុងបន្ទប់ហើយ បានចេញទៅ ថាដើរទៅណា ទៅដៅទៅ ថាយើងចង់បាន សម្រួលនៅក្នុងការពាណិជ្ជកម្មហ្នឹងយ៉ាងមិច” ។
ក្នុងនោះសម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា “ការធ្វើ E-commerce ចង់ឱ្យបានយ៉ាងមិចក្នុង Logistic នឹង ហើយយើងដើរ ថយក្រោយវិញ ហើយចាំយើងកែសម្រួលបទដ្ឋានគិតិយុត្ត ព្រោះលិខិតបទដ្ឋានគិតិយុត្ត ជួនកាលយើង តែងតាំង រៀបតាក់តែង១០ទៅ២០ឆ្នាំហើយ វាអត់ស្រប រឿងនឹងហើយ ដែលយើងឱ្យកែសម្រួល នៅតំបន់អង្គរវត្ត ដើម្បីកែសម្រួល យើងរៀបចំ៣០ នៃគោលការណ៍ ឥឡូវយើងត្រូវមើលទិដ្ឋភាពដែលយើងចង់បាន បច្ចុប្បន្ននិងទៅ អនាគតយ៉ាងមិច រវាងការអភិរក្ស និងការអភិវឌ្ឍ យើង យកអានឹងមកបានមើល ហើយកែសម្រួលការកំណត់ តំបន់ប្រើប្រាស់” ។
សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា “ទាក់ទងទៅនឹងចំណុចទី៤នេះ គឺខ្ញុំសូមឱ្យក្រសួងពាណិជ្ជកម្ម ពិនិត្យឡើងវិញ នូវរាល់ច្បាស់និងលិខិគិតិយុត្ត ដែលបានធ្វើហើយ យើងបន្តធ្វើទៅទៀត ហើយនេះគឺកាកំណែទម្រង ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាព ហើយកុំឱ្យឯកសារចងយើង យើងជាអ្នកតម្រង់ទិសឯកសារ ព្រោះបទដ្ឋានគិតិយុត្ត គឺដើម្បីជួយឱ្យលើកកម្ពស់នូវសកម្មភាព និងលទ្ធផល ប្រសិទ្ធភាពលទ្ធភាព បើចឹងការកែសម្រួលត្រូវប្រើ”៕