ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទំនាក់ទំនងនិងមិត្ភភាពដែកថែប នៃប្រទេសនិងកងទ័ពទាំងពីរ (កម្ពុជា-ចិន) រឹងមាំថិតថេរ មិនអាចបំបែកបាន។ នេះបើតាមសំណេរ របស់លោក ឯកអគ្គរដ្ឋទូត នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
សូមរំលឹកថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្នាក់រៀនពហុជំនាញ និងសមិទ្ធផលនានា ជាជំនួយដ៏ថ្លៃថ្លារបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនវិទ្យាស្ថាននាយទាហានចម្រុះ ដែលប្រព្រឹត្តទៅនៅ វិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ៕