ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៤ ដើម្បីជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត តាមរយៈការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្ម រវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍ មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឆ្លៀតយកឱកាសពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ ” អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីឱ្យធុរជនជាតិនិងអន្តរជាតិ អាចស្វែងយល់ពីសក្កានុពលនៃគោលដៅ កម្ពុជាបន្ថែមទៀត។
![](https://dap-news.com/wp-content/uploads/2024/12/78-3-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/79-2-1024x682.jpg)
ពិធិដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក Nathapong Sangonchit អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី តំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និង តំណាងអាជីវកម្មទេសចរណ៍ក្នុងស្រុក សរុបចំនួនប្រមាណ ២០០នាក់ នៅសណ្ឋាគារ Good Times Resort & Hotel ខេត្តកំពត៕
![](https://dap-news.com/wp-content/uploads/2024/12/77-2-1024x799.jpg)
![](https://dap-news.com/wp-content/uploads/2024/12/81-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2024/12/80-2-1024x566.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)