ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ។ នេះបើតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ នាថ្ងៃ១៥ ធ្នូ ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_09-04-39-1024x682.jpg)
គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុច ចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_09-04-43-1024x682.jpg)
គម្រោងនេះជាផ្នែក នៃផ្លូវជាតិ ដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធ ដឹកជញ្ជូនដ៏សំខាន់ រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣ ។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែង សរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាង សង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះ ប្រវែង១៦,២០៨គីឡូម៉ែត្រ៕
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_09-04-46-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_09-04-50-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_09-04-54-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_09-04-59-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_09-05-03-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_09-05-07-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)