ព័ត៌មានជាតិ

រថយន្តបីគ្រឿង បុកបន្តគ្នា នៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ និងច្រើននាក់ ផ្សេងទៀតរងរបួស

កំពង់ស្ពឺ​ ៖ ​មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងច្រើននាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល គ្រាដែលរថយន្តចំនួន៣គ្រឿង បានបុកប៉ះបន្តគ្នា នៅលើកំណាត់ផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណុច​ K20+300 ទិសដៅពីភ្នំពេញ​ទៅព្រះសីហនុ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ គឺផ្តើមឡើងពីរថយន្តមួយគ្រឿង​ម៉ាក​ តូ​យ៉ូតា ​prius ពណ៌ក្រហម ផ្លាក​លេខភ្នំពេញ 2BA-2806 បើកបរដោយឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ៥៥​ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខ​ណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រថយន្តនេះ បានបើកបរ ពីទិសខាងកើតទៅ ​ទិសខាងលិច លុះមកដល់ចំ ​ណុចកើតហេតុបានបុកប៉ះ រថយន្តផ្នែកពី ក្រោយម៉ាក​Hyundai ពណ៌ខៀវ ផ្លាកលេខ ឃ437​0​-ភព2 (មានដឹកបន្ទះក្ដា)អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេ​ទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំ​ពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើ​រជា​មួយ១នាក់ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀន​ស្វា​យ ខេត្តកណ្តាល ដែលកំពុង បើកបរស្របទិសគ្នា បណ្ដាលឱ្យ​ក្រឡាប់​ ធ្លាក់ក្តារាយប៉ាយពេញផ្លូវ ។ គ្រានោះក៏មានរថយន្ដ​១គ្រឿង​ទៀត ម៉ាក​Maserd​a​s​ពណ៌ស ផ្លាកលេខភ្នំពេញ 2BP-786​9​ អ្នកបើកបរឈ្មោះ LI W​EN BI​N​G (លី វ៉េនពីង) ភេទប្រុស​ អាយុ​៣២​ឆ្នាំ ស្នាក់​នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួ​លគោក រាជធានីភ្នំពេ​ញ ក្នុងទិសដៅស្របដូចគ្នា ក្នុងល្បឿន​លឿន បានកិននិងប៉ះជាមួ​យបន្ទះក្តាដែលធ្លាក់រាយប៉ាយលើផ្លូវ បណ្ដាលឱ្យក្រឡាប់ជាច្រើនជុំខូចខាត​រថយន្ត​ធ្ងន់ធ្ងរ ។

នៅកន្លែងកើតហេតុ​ លោក​វរ​សេ​នីយ៍​ឯក​ ឃុត​ សុផ​ល​ អធិការ​ នៃអធិការដ្ឋានន​គ​របាល ​ស្រុក​សំរោង​ទង​ បានបញ្ជាក់ថា ហេតុកា​រណ៍ខាងលេី​ បានបណ្ដាលឱ្យឈ្មោះ ឌិន ប៊ុនថុន អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ស្លាប់នៅនិងកន្លែង និងអ្នករួមដំណើរឈ្មោះ សុខ កុស​ល់ រងរបួសធ្ងន់ ចំណែកឯបុរស២នាក់ ជាជនជាតិចិន ដែលបើកបររថយន្តprius និងរថយន្តmaserdes រងរបួសស្រាល ។ ដោយឡែកក្នុងហេតុការណ៍ បុកប៉ះបន្តគ្នានេះដែរ គឺរថយន្តទាំងបីគ្រឿងយ៉ូតា​ prius -​ Hyundai និងMaserdas រងការខូចខាតធ្ងន់ធ្ងរដូចគ្នា បច្ចុប្បន្នវត្ថុតាងរថយន្ដ​ ទាំង​៣គ្រឿង សមត្ថកិច្ច​នគរបាល​បានយករក្សាទុកនៅស្នាក់ការបញ្ជរកំព​ង់ស្ពឺ ខាងកើត K26 រង់ចាំ​នីតិវិធី​ ដំណោះស្រាយ​​បន្ដ ៕
ដោយ៖សុខសុភ័ណ្ឌ រូបថតសមត្ថកិច្ច

To Top