ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងតេស្តសមត្ថភាព ភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២២ (22nd EPS-TOPIK) និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់វិស័យឧស្សាហកម្ម ។
ក្រសួងការងារគូសបញ្ជាក់បន្ថែមថា នៅខែមេសា ឆ្នាំ២០២៥ នឹងមានការចែកពាក្យប្រឡងតេស្ត សមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២៣ និងការប្រឡងតេស្តជំនាញ សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម ។