ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំ ដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីរាជការ ក្នុងឆ្នាំ២០២៥

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ ដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីរាជការ ក្នុងឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈជាច្រើនរូប នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។

សេចក្តីព្រាងអនុក្រឹត្យចំនួន៩ កំពុងពិភាក្សា នាពេលនេះ រួមមាន៖ (១)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារ យោធិន នៃកងយោធពលខេមរភូមិន្ទ (២)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារ មន្ត្រីនគរបាលជាតិកម្ពុជា (៣)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារ មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ (៤)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (៥)អនុក្រឹត្យ ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា (៦)អនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ (៧)អនុក្រឹត្យ ស្តីពីការកែសម្រួល និងការដំឡើង ប្រាក់បំណាច់មុខងារប្រចាំខែ របស់ឧបការីកម្រិតទី៤ ទី៥ និងទី៦ នៃអង្គភាពប្រឆាំង អំពើពុករលួយ (៨)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងបច្ច័យនិច្ចភត្តប្រចាំខែជូនគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញ ការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង (៩)អនុក្រឹត្យ ស្តីពីការកែប្រែនិងការដំឡើង ប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ៕

To Top