ព័ត៌មានជាតិ

កិច្ចប្រជុំបូក សរុបលទ្ធផលការងារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ !

ពោធិ៍សាត់ ÷ លោកកែវ រតនះ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ ខេត្តពោធិ៍សាត់ , លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង នាយឧត្តមសេនីយ៍ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ របស់គណះកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ ដោយកិច្ចប្រជុំនោះ មានការចូលរួម ពីសំណាក់លោក ខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការ ចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និង មន្ត្រីពាក់ព័ន្ធជាច្រើន រូបទៀតផងដែរ ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណះបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តបានរាយការណ៍ថា យុទ្ធនាការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានចែកចេញជា ៣ ដំណាក់កាល÷
-ដំណាក់កាលទី១ ចាប់ពីអំឡុងខែ មិថុនា ឆ្នាំ ២០២៣ បានចុះទប់ស្កាត់ និង បង្ក្រាបបទល្មើស និង ឃ្លុំដកហូតដីបានចំនួន ២៩,៩១៤ ហិកតា ។
-ដំណាក់កាលទី២ ចាប់ពីអំឡុងខែ មីនា ឆ្នាំ ២០២៤ ដោយមានការគំាទ្រ ពីថ្នាក់ជាតិដឹកនាំដោយនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងរបស់ ក្រសួងបរិស្ថាន ដឹក នាំដោយលោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង កម្លាំងរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ គណះបញ្ជាការឯកភាពរដ្ឋបាល ខេត្តបានរៀបចំអនុគណះកម្មការ ចំនួន ១០ ក្រុមប្រើកម្លាំងសរុប មធ្យោបាយសរុប ចុះទប់ស្កាត់ បង្ក្រាបបទល្មើស និង ឃ្លុំដកហូតដីទុកជាសម្បត្តិរដ្ឋបានចំនួន ៩,៥៩៣ ហិកតា ។
-ដំណាក់កាលទី៣ ក្រោយពេលកម្លាំងថ្នាក់ជាតិដកចេញ គណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្រួមមកនៅត្រឹម ៦ ក្រុមវិញដើម្បីសន្សំសំចៃ ថវិកាដែលមាន និងងាយស្រួលក្នុងការគ្រប់គ្រងភូមិសាស្ត្រដែលបានឃ្លុំដកហូតដីបាន ៣៩,៥០៧ ហិកតា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធ្វើយ៉ាងណា កុំអោយជនល្មើសវិល ត្រឡប់ចូលមកវិញបាន រួមនិងការបន្តបង្ក្រាប និងឃ្លុំដកហូតទីតាំង បទល្មើស ដែលនៅសេសសល់ ។

លោកអភិបាលខេត្តក៍បានបន្តថា ដោយមានការឧបត្ថម្ភ គាំទ្រថវិកាពីរាជរដ្ឋាភិបាល ដោយបានប្រើប្រាស់កម្លាំងសរុបចំនួន ៣១៦ នាក់ប្រចាំការល្បាត ទប់ស្កាត់បង្ក្រាប និង ឃ្លុំដកហូតដីទុកជាសម្បត្តិរដ្ឋវិញបានចំនួន ៤,៣៨២ ហិកតាបន្ថែមទៀត គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០២៤។សរុបការឃ្លុំដកហូតដីទុកជាសម្បត្តិរដ្ឋទាំង ៣ ដំណាក់កាលមានចំនួន ៤៣,៨៨៩ ហិកតា។
ក្នុងនាមរដ្ឋបាលខេត្ត និង អាជ្ញាធរដែនដី សំនូមពរដីដែលត្រូវអភិរក្ស ក្នុងតំបន់ការពារធម្មជាតិ គឺត្រូវអភិរក្សអោយ បានជាដាច់ខាត ហើយពលរដ្ឋ ដែលបានរស់នៅ និងអាស្រ័យផលក្រៅពីដី ដែលបានឃ្លុំ ដកហូត គួរទទួលបានភាព ស្របច្បាប់ ។

បន្ទាប់ពីការលើកឡើង របស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និង នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ទាក់ទិន នឹងការបង្ក្រាបបទល្មើស ធនធានធម្មជាតិនិងការដាំដើមឈើឡើងវិញរួចមក លោករដ្ឋមន្ត្រីកែវ រតនះ បានមាន ប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យមើល វឌ្ឍនភាពមួយជ្រុង និង មួយជ្រុងទៀត គឺយើងឈាន ទៅមើលការ ប្រឈមនិងបទពិសោធន៍ ដែលយើងដកស្រង់ បានហើយស្នើសុំគំនិតរួម ដើម្បីសាកល្បងក្រែងអាចឈាន ទៅដល់ការកំណត់ នូវត្រីវិស័យនឹងផ្លូវ ទៅមុខដើម្បីពន្លត់ភ្លើងកុំអោយអង្គុយបក់ផ្សែង ព្រោះថាទាំងកងកម្លាំងប្រដាប់អាវុធ ទាំងអាជ្ញាធរ ជាពិសេសថ្នាក់កណ្តាល តែម្តងគឺមានភារកិច្ចច្រើន ដែលត្រូវធ្វើដើម្បីពលរដ្ឋទូទាំងប្រទេស ។

លោករដ្ឋមន្ត្រីបន្តថា ថ្ងៃនេះ គឺមានការចូលរួម ទាំងថ្នាក់ជាតិ ថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័នតុលាការ មកជួបជុំគ្នា ដើម្បីប្រមូលធាតុចូលឈាន ទៅបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ អោយខាងតែបាន និង មានប្រសិទ្ធិភាពខ្ពស់៕

To Top