ព័ត៌មានជាតិ

សម្តេចធិបតី ជួបពិភាក្សា ជាមួយមេបញ្ជាការ នៃបញ្ជាការដ្ឋាន ឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃ១៨ ធ្នូនេះ បានជួបជាមួយ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

នាយឧត្តមនាវី Samuel J. Paparo ជាអ្នកដឹកនាំនាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH ចូលចតនៅកម្ពុជា។

សូមបញ្ជាក់ថា វត្តមាននាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បាននិងកំពុងចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃ បន្ទាប់អាកខាន ចាប់តាំងពីឆ្នាំ២០១៧មក ៕

To Top