ភ្នំពេញ ៖ ករណីជនឆបោកបន្លំ ខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជា ឱ្យអតិថិជនភ្ជាប់តំណ Link ដើម្បីឈានទៅធ្វើការបោកប្រាស់ តាមរូបភាពផ្សេងៗ ។ សូមបញ្ជាក់ជាថ្មីថា អគ្គិសនីកម្ពុជា មិនមានភ្នាក់ងារ ទាក់ទងទៅអតិថិជនផ្ទាល់ តាមរយៈទូរស័ព្ទ ឬប្រព័ន្ធបណ្ដាញសង្គម ឬគ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ដូច្នេះសូមអតិថិជន មេត្តាប្រុងប្រយ័ត្ន ចំពោះការឆបោក-បន្លំពីជនឆបោក ។
អតិថិជនអាច Download កម្មវិធី EDC APP តាមរយៈ App Store និង Google Play ដោយខ្លួនឯង បានយ៉ាងងាយស្រួល ។ ប្រសិនបើអតិថិជន មានចម្ងល់ក្នុងការប្រើប្រាស់កម្មវិធី EDC APP សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ១២៩៨ ។