ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់ និមិត្តសញ្ញារដ្ឋបាលស្រុកខ្សាច់កណ្ដាល នៃខេត្តកណ្ដាល។
និមិត្តសញ្ញារដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលត្រូវប្រើប្រាស់ដូចជា៖ ដាក់នៅកន្លែងធ្វើការងារ នៅរដ្ឋបាលស្រុកខ្សាច់កណ្ដាល , ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធ របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល និងប្រើប្រាស់ក្នុងពិធីនានា ឯកសណ្ឋាន និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការ ផ្សេងៗតាមការចាំបាច់ ៕