ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ចើញ ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណើរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង ។
ក្នុងកិច្ចប្រជុំនេះ សម្តេចធិបតី បញ្ជាក់ថា ជាលទ្ធផលស្ថិតិគម្រោងវិនិយោគ ដែលបានអនុម័ត ដោយ ក.អ.ក. ៖
១/ ចំនួន ២៦៨គម្រោង ឆ្នាំ២០២៣ កើនដល់ចំនួន ៤១៤គម្រោងឆ្នាំ២០២៤ ស្មើនឹងកើនឡើង ១៤៦គម្រោង = ៥៤%
២/ ទុនវិនិយោគ ៤,៩២៧លានដុល្លារ ឆ្នាំ២០២៣ កើនដល់ចំនួន ៦,៩០០លានដុល្លារ ស្មើនឹងកើនឡើង ១,៩៧៣លានដុល្លារ = ៤០% ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្ម ក្នុងការទាក់ទាញវិនិយោគមកកម្ពុជា៕