ព័ត៌មានជាតិ

៥ឆ្នាំទៀត កម្ពុជានឹងចាកចេញ ពីក្រុមប្រទេស អភិវឌ្ឍន៍តិចតួច

ភ្នំពេញ ៖ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត កម្ពុជានឹងចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs)ជាផ្លូវការ ។ នេះបើតាមផេកហ្វេសប៊ុក របស់អង្គការសហប្រជាជាតិ (UN)ប្រចាំកម្ពុជានាថ្ងៃ២០ ធ្នូ ។

បើតាមការចុះផ្សាយរបស់UN ការសម្រេចឲ្យកម្ពុជា ចាកចេញពីប្រទេសក្រីក្រនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិដែល បានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs)។

ប្រភពបញ្ជាក់ថា “ប្រទេសកម្ពុជានឹងចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ។ នេះគឺជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាពេលអនាគត”៕

To Top