ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ នៅរសៀលថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកម្មវិធីហ្វឹកហ្វឺន របស់មហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុយោធា ដែលមានវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ឯក ឯល គូ សកលវិទ្យាធិការរង និងជានាយកមហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុ សកលវិទ្យាល័យការពារជាតិ និងនាយទាហានជំនាញតាមបណ្តានាយកដ្ឋានចំណុះអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុរួមមានដូចជា៖ ជំនាញផ្គត់ផ្គង់,ជំនាញប្រេងឥន្ធនៈ,ជំនាញហិរញ្ញវត្ថុ,ជំនាញបុគ្គលិក និងជំនាញដឹកជញ្ជូន៕
![](https://dap-news.com/wp-content/uploads/2024/12/917-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/12/918-1024x598.jpg)
![](https://dap-news.com/wp-content/uploads/2024/12/916-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/12/915-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/12/914-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)