ព័ត៌មានជាតិ

ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ៖ កម្ពុជា ជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

រូបភាព៖​ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

ការគូសបញ្ជាក់ របស់ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

ក្នុងជំនួបខាងលេីនេះ លោក AKIBA Takeo បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា និងបានគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

លោក ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ក៏បានលេីកឡេីងថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ស្របតាមស្មារតី ននៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ជប៉ុន ដែលបានចូលរួមចំណែក បក្នុងដំណើរការស្វែងរកសុខសន្ដិភាព នៅកម្ពុជា , ការស្ដារ និងកសាងប្រទេសឡើងវិញ ព្រមទាំង ការរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អ និងរីកចម្រើនលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ពិសេសភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យសន្ដិសុខ។

ក្នុងនោះដែរ សម្ដេចធិបតី និងលោកទីប្រឹក្សា ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ មួយចំនួន ដែលមាន សារៈសំខាន់ ដល់សន្តិភាព, ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់ និង ពិភពលោកផងដែរ៕

To Top