ព័ត៌មានជាតិ

ប្រធានាធិបតីបារាំង អញ្ជើញ សម្ដេចធិបតី ចូលរួមសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស សាធារណរដ្ឋបារាំង

រូបភាព៖​ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ លោក Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង អញ្ជើញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដេីម្បីចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡេីងនៅទីក្រុងនីស សាធារណរដ្ឋបារាំង នាខែមិថុនា ឆ្នាំ២០២៥ ។

ការអញ្ជេីញរបស់ប្រធានាធិបតីបារាំង ខាងលេីនេះ ត្រូវបានធ្វេីឡេីងតាមរយៈ លោក Olivier POIVRE D’ARVOR I ប្រេសិតពិសេស របស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រ និងតំបន់ប៉ូល ក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងនោះ លោកប្រេសិតពិសេស បានគោរពជម្រាបសម្តេចធិបតី ថា “ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូម អញ្ជើញ សម្ដេចបវរធិបតី ចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡេីងនៅទីក្រុងនីស សាធារណរដ្ឋបារាំង នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ “។

ជាការឆ្លេីយតប សម្តេច ធិបតី បាន អរគុណ ប្រធានាធិបតីបារាំង ដែលបាន អញ្ជើញ សម្តេច ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នេះ ខណៈសម្តេចបវរធិបតី នឹង ពិចារណា ដោយ យកចិត្តទុកដាក់ ចំពោះការអញ្ជេីញនេះ៕

To Top