កំពង់ស្ពឺ៖ ក្មេងស្រីពីរនាក់បងប្អូន បានស្លាប់ភ្លាមៗ ខណ:ផ្ទុះកំប៉ុងហ្គាស់ បង្កជាអគ្គីភ័យ ឆេះផ្ទះឆេះទាំងក្មេងរងគ្រោះ ។
ហេតុការណ៍គ្រោះអគ្គីភ័យនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺឈាន ចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្នោទី១សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីដែលស្លាប់ក្នុងភ្លើងនោះមាន១,ឈ្មោះ ខា ដានី ភេទស្រីអាយុ៨ឆ្នាំ ២,ឈ្មោះ ខា ឌីណា ភេទស្រីអាយុ៥ឆ្នាំ ត្រូវភ្លើងឆេះស្លាប់ទាំងពួកគេកំពុងដេកលង់លក។
បើតាមសម្តីឈ្មោះ សឿន ខា ភេទប្រុសអាយុ៤៩ឆ្នាំ មានមុខរបដើរើសអេដ៍ចាយ ត្រូវជាឪពុកក្មេងស្រីរងគ្រោះ ទាំងពីនាក់បាននិយាយថា នៅពេលដែលភ្លើងកំពុងឆេះ ផ្ទះគាត់បានរត់ ចូលទៅជួយកូនដែរ តែដោយសារកូនគាត់មានចំនួន ៥ជួយបាន៣នាក់នៅពីនាក់ទៀត ហើយគាត់គ៏រត់ចូលទៅជួយ យកក្មេងស្រីរងគ្រោះទាំងនាក់ម្តងទៀត ។
ស្រាប់តែភ្លើងឆេះកាន់តែខ្លាំង ហើយបាក់ផ្ទះសង្កត់លើកូនស្រី របស់គាត់ទាំងពីបណ្តាយឲ្យឆេះស្លាប់ទាំងពីនាក់តែម្តងទៅ។
គាត់បានបន្តទៀតថា ដោយសារគ្រួសាររបស់គាត់មាន ជីវិភាពខ្វះខាត់ខ្លាំង ទើបគាត់សំពះសុំឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ ជួយដល់ក្រុមគ្រួសាររបស់គាត់ បើសូម្បីតែក្តាម្ឈូសសម្រាប់ដាក់សពកូនទាំងពីរ គ៏គាត់គ្មានល័តភាពទិញ ដាក់សពកូនៗបានផង។
ក្នុងហេតុការអគ្គីភ័យឆេះផ្ទះខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យស្នងការមួយគ្រឿង នឹងរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាន នគរបាលស្រុកសំរោងទង បានចូលរួមពន្លត់ប្រើប្រាស់ទាំងអស់ពីរថយន្ត ប្រើប្រាស់កម្លាំងចំនួន១០នាក់ទើបរលត់៕
ដោយ៖សុខ សុភ័ណ្ឌ