ព័ត៌មានជាតិ

មហាសេដ្ឋីអាមេរិក Elon Musk គាំទ្រគណបក្សស្តាំនិយម របស់អាល្លឺម៉ង់ នៅក្នុងការបោះឆ្នោត ខាងមុខ

Xinhua

បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋី របស់ក្រុមហ៊ុន X, Tesla និង SpaceX និងជាសម្ព័ន្ធមិត្តនយោបាយ របស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump កាលពីថ្ងៃសុក្របានសរសើរ គណបក្សស្តាំនិយមជ្រុល របស់ប្រទេសអាល្លឺម៉ង់ ចំពោះគណបក្សអាល្លឺម៉ង់មួយនេះ នៅមុនការបោះឆ្នោតអាល្លឺម៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ X លោក Musk បាននិយាយថា “មានតែ AfD ទេដែលអាចជួយសង្គ្រោះប្រទេសអាល្លឺម៉ង់បាន” ។

ប៉ុន្មានម៉ោងក្រោយមកលោកស្រី Alice Weidel របស់ AfD ដែលកំពុងឈរឈ្មោះជាអធិការ បតីអាល្លឺម៉ង់ ជាសហប្រធានគណបក្ស បានបង្ហោះវីដេអូមួយនៅលើ X បង្ហាញពីការដឹងគុណ របស់លោកស្រី ចំពោះមហាសេដ្ឋី អាមេរិករូបនេះ។

លោកស្រី Weidel បាននិយាយថា សូមគោរព Elon សូមអរគុណច្រើន ចំពោះកំណត់ចំណាំរបស់អ្នក។ ជម្មើសជំនួស សម្រាប់ប្រទេសអាឡឺម៉ង់ AfD គឺពិតជាជម្រើសតែមួយគត់ និងតែមួយគត់ សម្រាប់ប្រទេសរបស់យើង ដែលជាជម្រើស ចុងក្រោយរបស់យើង នេះគឺប្រសិនបើអ្នកសួរខ្ញុំ”។  លោកស្រីក៏បានជូនពរលោក Elon Musk និងប្រធានាធិបតី Donald Trump ផងដែរ ៕

To Top