ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាល មិនលេងល្បែង ក្នុងជម្លោះទឹកដី ជាមួយប្រទេស ជិតខាងឡើយ

កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនលេងល្បែងក្នុងជម្លោះទឹកដី ជាមួយប្រទេសជិតខាង តាមការបំផុសបំផុល របស់ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសឡើយ ។

នាឱកាសអញ្ជើញជាអធិបតី ប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដី ធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្ម សិទ្ធិដីធ្លី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ប្រជាពលរដ្ឋ ជឿទុកចិត្តចុះ រឿងការពារទឹកដី ព្រោះថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកកងទ័ព ទៅការពារទឹកដីរបស់កម្ពុជា មិនឱ្យបាច់ដីមួយ មីលីម៉ែត្រនោះទេ។

សម្តេចបវរធិបតី មានប្រសាសន៍បញ្ជាក់ថា «យើងការពារនៅអ្វីដែលសល់ ក្នុងភាពស្របច្បាប់ របស់យើង កន្លែងណាមិន ទាន់ច្បាស់លាស់ យើងនៅបន្ដចុះបញ្ជី ចរចារព្រំដែន ដើម្បីផលប្រយោជន៍របស់យើង យើងមិនឱ្យបាច់ទេ ចឹងសូមឱ្យជឿ ទុកចិត្តចុះ ។ ទោះបីយើងមួយថ្ងៃៗ មិនអង្គុយរឿង កោះគុត រឿង CLV ។ អ្នកនៅក្រៅ មួយថ្ងៃៗសំបូរពេល មួយថ្ងៃៗដើរ តែដុត ធ្វើឱ្យប្រជាជនក្ដៅប្រហាយជាមួយរាជរដ្ឋាភិបាល ឱ្យប្រជាជនយល់ច្រលំ ដើម្បីបំផុស តែរាជរដ្ឋាភិបាល អត់លេងល្បែងនឹងទេ»។

ជុំវិញបញ្ហារឿង «កោះគុត» សម្ដេច នាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីថៃ តាមយន្តការ ច្បាប់ ។ រាជរដ្ឋាភិបាល គ្មានពេលអង្គុយ ឆ្លើយនោះទេ ព្រោះរាជរដ្ឋាភិបាល រវល់មួយថ្ងៃៗ ធ្វើកិច្ចការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ និងធ្វើកិច្ចការងារផ្សេងៗទៀត។

សម្ដេច នាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា «ខ្ញុំ សូមប្រាប់ថា ខ្ញុំអត់លេងដូចអស់លោកទេ មួយថ្ងៃៗគេថា ហេតុអ្វីរាជរដ្ឋាភិបាល មិនប្ដឹង ឥឡូវគេបង្កើតវេទិកាហៅប្រជាជននៅក្រៅប្រទេស។ រឿងគេ ចរចាររាប់សិនឆ្នាំមកហើយ គណៈកម្មាធិការព្រំដែនរបស់យើង នូវតែចរចារមិនទាន់មានការឯកភាពគ្នា នៅព្រំដែនទឹក យើងទាមទារផលប្រយោជន៍ គេទាមទារ ចឹងបានចរចារមិនទាន់ស្ងាប់»៕

To Top