ព័ត៌មានជាតិ

រាប់ថយក្រោយ​ ស្វាគមន៍ឆ្នាំថ្មី២០២៥ នៅណាហ្គាវើលដ៍

ភ្នំពេញ ៖ ចូលរួមអបអរ ឆ្នាំថ្មី២០២៥ នៅក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំ ដ៏អស្ចារ្យ របស់ណាហ្គាវើលដ៍ ! សូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយ ស្វាគមន៍ ឆ្នាំសកល នៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំ ដែលមានតែម្តងក្នុងមួយឆ្នាំ ក្នុងរាជធានីភ្នំពេញ។ ក្រៅពីការប្រគំតន្ត្រី ក៏មានរាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ ការបាញ់កាំជ្រួច និងការផ្តល់ជូនជាច្រើនទៀតផងដែរ ។ ជួបគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍! ទស្សនាដោយសេរី! ។

តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ នឹងមានការចូលរួមសម្តែង ដោយកំពូលតារាចម្រៀង ប្រចាំព្រះរាជាណាចក្រកម្ពុជា ការចាក់ភ្លេងផ្ទាល់ដោយឌីជេ ការសម្តែងក្បាច់រាំ និងការផ្តល់រង្វាន់ដ៏អស្ចារ្យ សម្រាប់ទស្សនិកជន

តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើប សម្រាប់គ្រប់គ្នា ដែលនឹងចាប់ផ្តើមពីម៉ោង ៨ យប់ដោយមានការ ចូលរួមសម្តែង ដោយកំពូលតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនដួងដូចជា កញ្ញា ពេជ្រ សោភា ក្រុមក្មេងខ្មែរ រួមទាំងតារាយូធូប លោកព្រីន និងលោកវីនទ្រែប អមដោយពិធីករ-ពិធីការិនី លោក យូហាន និងកញ្ញា វីវៀន ហើយក៏មានការចាក់ភ្លេង ការសម្តែងក្បាច់រាំ និងការលេងហ្គេមដែលទស្សនិកជនអាចឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនផងដែរ។ នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យទៅក្នុងអាកាស ដែលពុកម៉ែបងប្អូនទាំងអស់អាចស្វាគមន៍ឆ្នាំថ្មី២០២៥ ប្រកបដោយភាពសប្បាយរីករាយបំផុត ។

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ សូមអញ្ជើញទៅរីករាយ និងពិសាអាហារឈុត និងប៊ុហ្វេសុភមង្គល នៅតាមភោជនីយដ្ឋាន ប្រណីតរបស់ណាហ្គាវើលដ៍

មុនពេលទស្សនាតន្ត្រីឆ្លងឆ្នាំ បងប្អូនទាំងអស់អាចអញ្ជើញទៅពិសាម្ហូបសុភមង្គលនៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដូចជា ភោជនីយដ្ឋាន The Pangea និងភោជនីយដ្ឋាន 2Pangea តម្លៃចាប់ពី ១៥២.០០០៛ សម្រាប់ម្នាក់ ឬម្ហូបឈុតបែបប្រណីតនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano តម្លៃចាប់ពី ១៨០.០០០៛ សម្រាប់ម្នាក់។ សម្រាប់អ្នកដែលចង់ទទួលទានម្ហូបរសជាតិដើមបែបចិន និងជប៉ុន សូមអញ្ជើញទៅភោជនីយដ្ឋាន Fortune Palace The Teppanyaki និង Hall of Golden Chimes តម្លៃចាប់ពី ២៧២.០០០៛ សម្រាប់ម្នាក់។ លើសពីនេះ ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេឌីមសាំពិសេសនៅថ្ងៃចូលឆ្នាំថ្មីពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល តម្លៃ ២៦០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣២៦ ៣០៣១ ឬអ៊ីម៉ែល dining@nagaworld.com ។

អបអរឆ្នាំថ្មី និងរីករាយជាមួយការស្នាក់នៅ ក្នុងបន្ទប់សណ្ឋាគារណាហ្គាវើលដ៍ តម្លៃចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ និងទស្សនាកាំជ្រួចឆ្លងឆ្នាំ ដ៏ស្រស់ស្អាតជាមួយមនុស្សស្រឡាញ់

សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មីនៅក្នុងអគារ សូមអញ្ជើញទៅក្លឹបដាលីន ដាលីន ដែលមានរាត្រីកម្សាន្តអបអរឆ្នាំថ្មីជាមួយការប្រគំតន្ត្រីផ្ទាល់ ការចាក់ភ្លេង mix ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដែល បងប្អូនទាំងអស់ អាចឈ្នះរង្វាន់ដ៏ច្រើន។ ជម្រើសមួយទៀត សូមអញ្ជើញទៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace ដែលអាចមើលឃើញ ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងបរិយាកាសដ៏មនោរម្យ។ តម្លៃចូលរួម គឺ ៨០.០០០៛ សម្រាប់ភ្ញៀវម្នាក់។

សម្រាប់ការស្នាក់នៅសណ្ឋាគារណាហ្គាវើលដ៍ ពុកម៉ែបងប្អូនអាចជ្រើសរើស កញ្ចប់បន្ទប់ដែលមានតម្លៃ ចាប់ពី ៣០០.០០០៛ ក្នុងមួយយប់ ដែលអាចមើលឃើញកាំជ្រួចឆ្លងឆ្នាំ ដ៏ស្រស់ស្អាតពីក្នុងបន្ទប់ ដ៏មានផាសុកភាព។ ដើម្បីកក់បន្ទប់សណ្ឋាគារ សូមទាក់ទងទៅកាន់លេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២ ឬ +៨៥៥ ២៣២៦ ៣០៣០ ឬអ៊ីម៉ែល hotelreservation@nagaworld.com ។ អំឡុងពេលស្នាក់នៅ បងប្អូនទាំងអស់អាចរីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ា ដ៏មានសេចក្តីសុខ តម្លៃ ៣៩២.០០០៛ ដែលមានការម៉ាស្សា ខាត់ស្បែកជាមួយប្រេងដោយប្រើដៃ ៤ រយៈពេល ២ ម៉ោងរួមជាមួយសេវាកម្មលាបពណ៌សក់ តម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ សម្រាប់ម្នាក់ និងបន្ថែមជូនសេវាកម្មអប់សក់ដោយឥតគិតថ្លៃ ។

រីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាប្រកបដោយសេចក្តីសុខ និងបង្កើនថាមពលឡើងវិញ ដែលមានការម៉ាស្សា ២ ម៉ោង ការម៉ាស្សាដៃ ៤ ដោយប្រើប្រេង និងខាត់ស្បែក

សូមបងប្អូនទាំងអស់ចូលរួមស្វាគមន៍ឆ្នាំថ្មី ជាមួយក្រុមគ្រួសារ និងមិត្តសម្លាញ់ប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយនៅណាហ្គាវើលដ៍។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម៕

To Top