ភ្នំពេញ ៖ ជនជាតិវៀតណាមទាំងស្រី ទាំងប្រុសចំនួន២១នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃ២៤ ធ្នូ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច (អនុវត្តទោសចប់) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស (អនុវត្តទោសចប់)។ នេះបើតាមអគ្គនាយកអន្តោប្រវេសន៍ ផ្សាយនាថ្ងៃ២៦ ធ្នូ ។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជនជាតិវៀតណាមនេះ ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ៕