កំពង់ស្ពឺ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១:២៥នាទីទាបភ្លឺ រំលងអាធ្រាតឈានចូលថ្ងៃទី២៦។
ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៍និងកម្លាំងអន្ដរាគម៍នបានធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើងមួយក្រុម (កាន់ដាវ) ចំនួន ០៨នាក់នៅចំណុចច្រកចូលភូមិក្រាំងពលទេព ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្មេងទំនើង (កាន់ដាវ)៖ ១.ឈ្មោះ ជី លីង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ២.ឈ្មោះ ខន សុភ័ត្រ្ក ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៣.ឈ្មោះ សៀន ឌឿប ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៤.ឈ្មោះ ស៊ឹម ធាវិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៥.ឈ្មោះ តុន មេត្តា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៦.ឈ្មោះ សោភ័ណ្ឌ អាទី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ៧.ឈ្មោះ លី ជីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ,នឹង៨.ឈ្មោះ បូ ឈី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ។
ដោយដកហូតសម្ភារះរួមមាន÷ម៉ូតូចំនួន៣គ្រឿង,ទូរស័ព្ទចំនួន៨គ្រឿង នឹងដាវ ១ដើម។
បច្ចុប្បន្នជនសង្ស័យចំនួន៨នាក់បញ្ជូនមកបញ្ជាកាដ្ឋានកងរាជអាវុធខេត្តដើម្បីធ្វើបន្តនិតិវិធី៕
ដោយ៖ សុខ សុភ័ណ្ឌ /រូបថតអាវុធហត្ថខេត្ត