ព័ត៌មានជាតិ

ចិន ថ្កោលទោស​ខ្លឹមសារ​ ទាក់ទង​នឹង​កោះតៃវ៉ាន់ ក្នុង​ច្បាបលថ្មីរបស់អាមេរិក​

China Daily

ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានបរិហារខ្លឹមសារអវិជ្ជមានទាក់ទងនឹងតៃវ៉ាន់ ដែលរួមបញ្ចូលនៅក្នុងច្បាប់អនុញ្ញាត ការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នាពេលថ្មីៗនេះ។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការ កោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានដោយបន្ថែមថាការដាក់ បញ្ចូលខ្លឹមសារបែបនេះគឺជា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងកម្លាំងតៃវ៉ាន់ និងបង្កបញ្ហានៅច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យបានលើកឡើងថា “សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេស” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការដាក់បញ្ចូលខ្លឹមសារនេះ បានបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរដល់ “ឯករាជ្យភាពតៃវ៉ាន់” កងកម្លាំងបំបែកខ្លួន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រ ដែល “យើងមិនពេញចិត្ត និងប្រឆាំងដាច់ខាត” ។

លោកបានជំរុញឱ្យសហរដ្ឋអាមេរិកផ្គូផ្គង សកម្មភាពរបស់ខ្លួនជាមួយនឹង ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” និងបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់ ខណៈពេលដែលព្រមានដល់អាជ្ញាធរ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ថា ទោះបីជាពួកគេទិញអាវុធរបស់ សហរដ្ឋអាមេរិកចំនួនប៉ុន្មានក៏ដោយ ក៏ពួកគេមិនអាចបញ្ឈប់និន្នាការប្រវត្តិសាស្ត្រ ឆ្ពោះទៅរកការបង្រួបបង្រួម នៃប្រទេសចិនបានឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top