ព័ត៌មានជាតិ

ចិន នឹងបន្តគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាស្ថិរភាព និងកិច្ចប្រឹងប្រែង លើកកម្ពស់ការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang WenBin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ភាគីចិននឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាស្ថិរភាព និងកិច្ចប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន។ នេះបើតាមសំណេរ របស់លោកឯកអគ្គរដ្ឋទូត បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្ដែងការ គួរសមនិងពិភាក្សាការងារ រវាងលោក វ៉ាង វិនពីន (Wang WenBin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤៕

To Top