ភ្នំពេញ ៖ ក្រោយពីឃើញ សកម្មភាពក្មេងទំនើង ហាក់កម្រើឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយអាជ្ញាធរ មានសមត្ថកិច្ច ចេញបង្ក្រាបបានទាន់ ពេលវេលានោះ អ្នកវិភាគនយោបាយមួយរូបនៅកម្ពុជា បានបញ្ចេញទស្សនៈ និងមតិថា តើសកម្មភាព អុកឡុករបស់ក្មេងៗទាំងនេះ ពិតជាក្មេងទំនើង ឬមួយក៏ជាផែនការ រៀបចំដោយពួក ឧទ្ទាមក្រៅច្បាប់ ដែលរៀបចំឲ្យពួកក្មេងៗ ទាំងនេះចេញមកបង្កបញ្ហា ខណៈថ្ងៃ២៩ ធ្នូ និងថ្ងៃ៧ មករា ឆ្នាំ២០២៥ កាន់តែជិតចូលមកដល់?
សម្រាប់ចំណាត់ការ របស់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធចេញមកបង្ក្រាប ក៏ដូចជាដាក់ទោសតាមផ្លូវច្បាប់ លើក្រុមក្មេងទាំងនេះ អ្នកវិភាគខាងលើ ក៏សូមគាំទ្រចំពោះចំណាត់ការនេះ ។ ប៉ុន្តែអ្នកវិភាគរូបនេះ ក៏បានសំណូមពរថា គួរតែពិចារណាធ្វើតេស្តទឹកនោម រកសារធាតុគ្រឿងញៀន ពីក្រុមក្មេងទំនើងទាំងនេះផងដែរ ។ ប្រសិនបើធ្វើតេស្តឃើញ មានសារធាតុញៀននៅក្នុងខ្លួន តើមានថ្នាំបន្សាបដែរឬទេ?។
ជាមួយគ្នានេះដែរ អ្នកវិភាគក៏ដាក់ជាសំណួរថា តើអាជ្ញាធរបានបង្រ្កាបគ្រឿងញៀនអស់ហើយឬនៅ? ប្រាកដទេថា បុគ្គលជាសមត្ថកិច្ចរកស៊ីជួញដូរគ្រឿងញៀន ព្រោះកន្លងមកមន្ត្រីទទួលបន្ទុកគ្រឿងញៀនតែម្តងជួញដូរដាក់ខែ។
ពាក់ព័ន្ធគ្រឿងញៀនជាមួយនឹងក្មេងទំនើងនេះ អ្នកវិភាគនយោបាយដដែលនេះ ក៏បានឲ្យសាកល្បងដាក់ការវិភាគ ទៅជ្រុងផ្សេងទៀត ឲ្យបានជ្រៅថា ហេតុអ្វីបានជាករណីក្មេងទំនើងចេញ មកធ្វើសកម្មភាពបង្កវឹកវរ ក្នុងសង្គមយ៉ាងប្លែក ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាចទេថា ជាឧបាយកលរបស់មេទ្ទាមក្រៅច្បាប់?
ក្នុងនាមជាអ្នកចូលចិត្តតាមដានស្ថានការណ៍នយោបាយ អ្នកវិភាគក៏បានលើកពីបទពិសោធន៍ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងមក (រៀបគម្រោងជួបជុំ ធ្វើបាតុកម្មមុខវាំង) ដែលក្មេងទំនើងត្រូវធ្លាក់ ទៅក្នុងអន្លង់ឧបាយកល នយោបាយរបស់ពួកឧទ្ទាម ។
អ្នកវិភាគ ក៏បានលើកឡើងទៀតថា ថ្ងៃ២៩ ធ្នូ ២០២៤(ទិវាសន្តិភាព)នៅបាំងតែ២ថ្ងៃទៀតទេនឹងចូលមកដល់ ខណៈ ថ្ងៃ ៧ មករា ២០២៥ ក៏ជិតមកដល់ដែរ។ តើនេះជាយុទ្ធនាការបស់ក្រុមឧទ្ទាមឬយ៉ាងណា? តើអាចជាកាំបិទមុខ២ទេ ចាប់ដោយគ្មានភស្តុតាង ហើយចោទប្រកាន់លើក្មេងៗ រួចហើយអាចថា បន្ទេលធំប្រលំដេកទំនើង។ ដូច្នេះគួរកោះឲ្យ មានកិច្ចប្រជុំអន្តរក្រសួង ដាក់ចេញវិធានការ ខណៈថ្ងៃសំខាន់ៗរបស់ជាតិមិនទាន់ឈានដល់ ព្រោះក្មេងទំនើងទាំងនេះ មិនទាន់ខ្លាំង ជាមុនសន្តិភាពទេ ។ ក្រៅពីនេះបណ្តាញសង្គម របស់ក្រុមក្រៅច្បាប់ ក៏បានបើកការវាយប្រហារ កាន់តែសាហាវជាងមុនដែរ ។
សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគនយោបាយនៅកម្ពុជានេះ ដោយសាររយៈពេលចុងក្រោយនេះ លោក សម រង្ស៊ីបានបញ្ចេញឧបាយកលថ្មីមួយទៀត គឺ “ផ្ការីក” លើបណ្តាញសង្គមជាបន្តបន្ទាប់ ក្នុងន័យញុះញង់ឲ្យអ្នកគាំទ្រ ខ្លួនចេញប្រឆាំងបះបោរ ជាមួយរាជរដ្ឋាភិបាល ខណៈ យុទ្ធសាស្ត្រផ្ការីកនេះ គឺអាចថា លោក សម រង្ស៊ីយកគំរូតាមប្រទេស ដែលជាការធ្វើបដិវត្តន៍ពណ៌៕