ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបង្កើត ស្ថានឯករាជអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី ។ នេះបើតាមអនុក្រឹត្យរបស់
ស្ថានឯករាជអគ្គរាជទូត ត្រូវដឹកនាំដោយប្រធានបេសកកម្ម១រូប ដែលមានឋានៈជាឯករាជអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ។
ទីម័រឡេស្តេ ឬទីម័រខាងកើតនេះ គឺជាប្រទេសកោះមួយ ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ។ មានរដ្ឋធានីនៅឌីលី និងមានផ្ទៃដីសរុប ១៥,០០៧ គីឡូម៉ែត្រការ៉េ ។ ប្រទេសនេះស្ថិតនៅចន្លោះខ្សែស្របទី៨ និងទី១០ នៃរយៈទទឹងខាងត្បូង និងចន្លោះខ្សែបណ្តោយទី១២៤ និងទី១២៨ នៃរយៈបណ្តោយខាងកើត ហើយមានព្រំដែន ជាប់ឥណ្ឌូណេស៊ីប្រវែង២២៨ គីឡូម៉ែត្រ និងឆ្នេរប្រវែង៧០៦ គីឡូម៉ែត្រ ។ ទីម័រខាងកើតមានប្រជាជន ចំនួនមួយលាននាក់ ដោយពួកគេចេះនិយាយ ទាំងភាសាតាទុម និងភាសាព័រទុយហ្គាល់៕