ព័ត៌មានជាតិ

អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ ក្រដាស​-ប៊ិច-សៀវភៅ និង សម្ភារផ្សេងៗ ចំនួន ៩៨មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ឆ្នាំ២០២៥

សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃជា សាធារណៈដើម្បីផ្គត់ផ្គង់ក្រដាស-ប៊ិច-សៀវភៅ និងសម្ភារផ្សេងៗ ចំនួន ៩៨មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ ឆ្នាំ២០២៥ ។

អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និង មានដាក់ លក់នៅក្រុមលទ្ធកម្មអគ្គិសនីសៀមរាប ដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ចាប់ពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៩៦៨ ៨៨១ និង ០១២ ៨៣៥ ៩៩៤) ។

កាលបរិច្ឆេទឈប់ទទួល សំណើដេញថ្លៃនៅម៉ោង ១២:០០ នាទី ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២៥ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបាន តែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយ ក្រុមលទ្ធកម្មដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top