ព័ត៌មានជាតិ

អាវុធហត្ថ ឃាត់ខ្លួន ក្រុមក្មេងទំនើង កាន់កាំបិតផ្គាក់ និងកាន់ដាវ មានបង្កប់រក្សា ទុកជួញដូរចែកចាយ ខុសច្បាប់នូវសារធាតុញៀន

កំពង់ស្ពឺ ៖ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្រប សម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោក វរសេនីយ៍ទោ  ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាប បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថស្រុកគងពិសី ។

បានចុះបង្រ្កាបក្មេងទំនើងដែលបានកាន់កាប់នៅដាវចំនួន០១ដើម កាំបិតផ្គាក់ចំនួន១ដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។
នៅត្រង់ចំណុចខ្ទមដីឡូតិ៍ទុកចោលមួយកន្លែង  ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសីដោយឃាត់ខ្លួនជនសង្ស័យមួយក្រុមមានគ្នាចំនួន០៣នាក់។
១.ឈ្មោះ  គឹម សំអាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី
២.ឈ្មោះ មឿន សុធា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី
៣.ឈ្មោះ សាត សុរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសរថ្លាចំនួន ៥កញ្ចប់ ,ទូរស័ព្ទចំនួនមួយគ្រឿង,ម៉ូតូមួយគ្រឿង,កាំបិតផ្គាក់១ដើម,ដាវ១ដើម,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នឹងឧបករណ៍ជក់បារីអេឡិចត្រូនិចចំនួន២ដើម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បញ្ជូនខ្លួនមកបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធី៕
ដោយ សុខ សុភ័ណ្ឌ រូបថតកងរាជអាវុធហត្ថ

To Top