ព័ត៌មានជាតិ

លោកសរ សុដានី ប្រកាសបញ្ចូលសមាជិក គណបក្ស ប្រជាជនកម្ពុជា ថ្មីចំនួន៨៩នាក់

ស្វាយរៀង ៖ លោក សរ  សុដានី សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន សង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី២៩ ខែ ធ្នូ  ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៨៩នាក់ស្រី៤៨នាក់ ។

ពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ថ្មីនេះដែរ ក៏មានការចូលរួមពីក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកសរ សុដានី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានលើកឡើង ពីប្រវត្តិតស៊ូ និងគុណបំណាច់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ មាតុភូមិ ព្រមទាំងកសាងបានសមិទ្ធផជាច្រើនលើសលប់លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងដឹកនាំបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ។

បន្ថែមលើសពីនេះ លោកសរ សុដានី បានរំលឹក និងជម្រាបជូនប្អូនៗជាយុវជនដែលជាសមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១​ ដែលមានអាយុកាល ៧៣ឆ្នាំ គិតមកដល់ឆ្នាំ២០២៤​នេះ ហើយលោក ក៏បានស្នើដល់ក្មួយៗជាយុវជន ដែលជាសមាជិកគណបក្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ពិសេសសិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់គណបក្ស និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើន នូវសមត្ថភាពចំណេះដឹង ។ ត្រូវចូលរួមថែរក្សាការពានូវសមិទ្ធផល របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសុខសន្តិភាព ឲ្យបានជាដាច់ខាត ។​

ជាមួយគ្នានេះ លោកក៏បាន ណែនាំដល់ប្អូនៗដែលជាយុវជនគណបក្សត្រូវខិតខំកសាងអំពីល្អឲ្យបានច្រើន ចូលរួមសកម្មភាពលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខគ្រប់ប្រភេទ និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាដាំដើមឈើ និង សម្អាតអនាម័យបរិស្ថានទនៅតាមទីសាធារណៈផងដែរ។

សូមបញ្ជាក់ថា ក្នុងនោះដែរសមាជិកចូលរួមមា្នក់ៗ ទទូលបានវត្ថុអនុស្សាវរីយ៍កំដរដៃ មានក្រម៉ា១និងថវិកា២ម៉ឺនរៀលផងដែរ៕

To Top