ភ្នំពេញ ៖ កាលពីរសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ឃុំចំបក់ លេីខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យមានករណីរថយន្តក្រុង បានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅអែមជ្រោះ និងបានបុកដេីមឈេីចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ប៉ុន្តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់ជីវិត។ នេះបើតាមស្នងការខេត្តកំពង់ស្ពឺ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-30_09-00-15-768x1024.jpg)
សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍លេីករណី គ្រោះថ្នាក់ខាងលេីនេះ តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ដឹងឲ្យដឹងថា ក្នុងរថយន្ដមានមនុស្សប្រមាណ ៦៨នាក់ ស្រី៤៣នាក់ ដែលបានដឹកកូនសិស្សសាលា និងលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំពោះការខូចខាតគ្រោះថ្នាក់មិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ប៉ុន្តែរងរបួសស្រាល ធ្ងន់ចំនួន២នាក់ គឺ អ្នកបេីកបរ និងព្រូរថយន្ត។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-30_09-00-18-768x1024.jpg)
មូលហេតុដែលបង្កជាគ្រោះថ្នាក់គឺរថយន្តពេលធ្វើដំណើរចុះពីលេីភ្នំគីរីរម្យ មកដល់ចំណុចខាងលេីរថយន្ដមានបញ្ហា ហ្រ្វាំងជាន់មិនជាប់ រួចអ្នកបេីកបរបានព្យាយាមបុកលេខ ដេីម្បីទប់ល្បឿន ចៃដន្យបានរេចង្កូតទៅផ្នែកម្ខាងផ្លូវរួចបានបុកដេីមឈេីទេីបទប់ជាប់។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-30_09-00-23-1024x576.jpg)
បច្ចុប្បន្នលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានជួយសង្រ្គោះដោយអាជ្ញាធរ និងសមត្ថកិច្ចនគរបាលមកដល់ផ្នែកខាងក្រោមជេីងភ្នំ នៅឃុំត្រែងត្រយឹង ដោយសុខសុវត្ថិភាព ៕
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-30_09-00-26-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-30_09-00-30-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-30_09-00-34-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-30_09-00-38-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-30_09-00-43-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)