បាត់ដំបង ៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ក្រោមប្រធានបទម្ហូប អាហារដើម្បីទេសចរណ៍ ដើម្បីអបអរពិធីបុណ្យ ឆ្លងឆ្នាំសកល២០២៤- ២០២៥ ក៏ដូចជាបង្កបរិយាកាស សប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
![](https://dap-news.com/wp-content/uploads/2024/12/A2_04172-1024x683.jpg)
ពិព័រណ៍នេះធ្វើឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខបរិវេណ សារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត បាត់ដំបង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីមុខម្ហូបខ្មែរ វប្បធម៌ ប្រពៃណីដ៏សម្បូរបែប របស់អ្នកបាត់ដំបង សំដៅបង្កើនការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងបន្ថែមទៀត។
ក្រុមអាជីវករ ចាត់ទុកការ រៀបចំ ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ពិតជាបានផ្ដល់ឱកាសយ៉ាង ទូលំទូលាយដល់អាជីវករ បាននាំយកនូវផលិតផលខ្មែរ ជាពិសេសផលិតផល ប្រចាំតំបន់មក តាំងបង្ហាញ ឱ្យភ្ញៀវបានស្គាល់ និងបានភ្លក្សរស់ជាតិម្ហូប អាហារដ៏សំបូរ បែបរបស់អ្នកបាត់ដំបង ។
ក្រុមអាជីវករ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលផលិតផលរបស់ពួកគាត់ ទទួលបានការគាំទ្រ ច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
![](https://dap-news.com/wp-content/uploads/2024/12/A2_04174-1024x683.jpg)
ក្រុមអាជីវករ ថ្លែងអំណរគុណ ដល់លោកសុខ លូ អភិបាលខេត្តបាត់ដំបង ដែលបានផ្ដួចផ្ដើមរៀបចំ ឱ្យមានព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលខ្មែរ ។
បើតាមលោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៤ម៉ឺននាក់ បានមកទស្សនាកម្សាន្តសប្បាយរីករាយ ក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរដែលចំនួននេះ មានការកើនឡើងបើប្រៀបធៀបឆ្នាំ២០២៣។
![](https://dap-news.com/wp-content/uploads/2024/12/A2_04186-1024x683.jpg)
សូមជម្រាបថា ក្រៅពីព្រឹត្តិការណ៍ ពិព័រណ៍ម្ហូប អាហារខ្មែររយៈពេល៣ថ្ងៃនេះរដ្ឋបាលខេត្ត ក៏បានរៀបចំព្រឹត្តិការណ៍ អមសំខាន់ៗ ជាច្រើនទៀតរួមមាន៖ព្រឹត្តិការណ៍ភូមិខ្មែរ ពិព័រណ៍ភូមិផលិតផលមួយ ស្ដង់ពិព័រណ៍ចម្រុះ ការប្រគុំតន្ត្រី ការអុជកាំជ្រួច និងរាប់ថយក្រោយឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ការឈានចូលឆ្នាំថ្មីឆ្នាំសាកល ដើម្បីបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ៕
![](https://dap-news.com/wp-content/uploads/2024/12/A2_04207-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04208-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04211-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04219-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04226-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04227-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04228-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04229-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04234-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04242-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04244-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04246-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04262-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04263-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04272-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04277-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04287-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04290-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04292-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04305-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04319-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/12/A2_04331-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)