ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីបានបង្ហាញកាំបិទផ្គាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន មានអាខោន “ព្រះសេអាមេត្រី” នោះបុរសវ័យកណ្តាលរូបនេះក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈការបង្ហាញវត្ថុដែលនាំឲ្យមានហិង្សាមានតែក្មេងស្ទាវប៉ុណ្ណោះ ។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យធនធានមនុស្សកាលពីសប្តាហ៍មុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសជាសាធារណថា បើក្មេងទំនើងបង្ហាញដាវសាំម៉ូរ៉ៃក្នុងហ្វេសប៊ុកត្រូវតែចាប់ឃាត់ខ្លួនហើយអនុវត្តទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែង៕