កំពង់ឆ្នាំង: អាចប្រហែលជាមាន វិបត្តិគ្រួសារ លោកអធិការនគរបាល ស្រុកជល់គីរី ដែលទើបតែឡើង កាន់តំណែង ថ្មីៗ បានសម្រេចចិត្ត ធ្វើអត្តឃាត ចង ក សម្លាប់ខ្លួន ។ ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ប្រភពនៅទីនោះបានអោយដឹងថា ៖ លោកអធិការនគរបាល ស្រុកជលគិរី ដែលបានសម្រេចចិត្តធ្វើអត្តឃាតនោះ មានឈ្មោះ ណែម សេត អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
បើតាមការរៀបរាប់ ពីសាច់ញាតិ បានអោយដឹងថា លោក ណែម សេត មិនដែលមានបញ្ហាអ្វីនោះទេ ហើយក៏គ្មានជំងឺ ប្រចាំកាយអ្វីដែរ គឺអាចប្រហែលជាមាន វិបត្តិអ្វីមួយហើយ ដែលលោកមិនដែលប្រាប់ ដល់ក្រុមគ្រួសារនោះទេ។
ក្រោយពីពិនិត្យសព រួចហើយ សមត្ថកិច្ច ប្រគល់សព អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ដោយសំនៀង