ភ្នំពេញ ៖ គិតពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវាលិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ បានសរុបជាង៣ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
លោកបណ្ឌិត បានលម្អិតដោយសង្ខេបថា ក្នុងចំណោមសេវាទាំងនោះ សេវាលិខិតឆ្លងដែនមានជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង២ពាន់ក្បាល សៀវភៅស្នាក់នៅជាង៣ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានជាង៩ពាន់សន្លឹក ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើការពង្រឹងគុណភាពសេវាសាធាណៈ។ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល លោក ស សុខា បានដាក់ចេញគោលការណ៍ណែនាំ តាមដាន និងតម្រង់ទិសជាប្រចាំ ដើម្បីធានាផ្ដល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ៕