ភ្នំពេញ ៖ អគ្គិសនីសៀមរាប សូមជូនដំណឹងដល់ បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាបនឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៤មុខ ជូនអគ្គិសនីសៀមរាប ។
អគ្គិសនីសៀមរាប បានរៀបចំឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់ លក់នៅក្រុមលទ្ធកម្មអគ្គិសនីសៀមរាបដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ចាប់ពីថ្ងៃទី ០២ ខែ មករា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៩៦៨ ៨៨១ និង ០១២ ៨៣៥ ៩៩៤) ។
កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃនៅម៉ោង ១២:០០នាទី ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៥ ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៥ ។
ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាព ជាមួយគ្នាឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយ ក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕