ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ១០ មករានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈមួយចំនួន ។

របៀបវារៈនោះ មានដូចខាងក្រោម ៖
១- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
២-ពិនិត្យសំណើ របស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ។
៣- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការ សម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។
៤- ផ្សេងៗ ៕



