ព័ត៌មានជាតិ

មេដឹកនាំជប៉ុន និងម៉ាឡេស៊ី ជួបពិភាក្សាគ្នាដើម្បីពង្រឹង ទំនាក់ទំនងសន្តិសុខទ្វេភាគី

Kyodo

កូឡាឡាំពួរ៖ មេដឹកនាំនៃប្រទេសជប៉ុន និងម៉ាឡេស៊ី បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសនៅក្នុងវេទិកាសន្តិសុខ ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររបស់ ប្រទេសនានាក្នុងការប្រឈមមុខនឹងអាកប្បកិរិយា អះអាងរបស់ប្រទេសចិននៅក្នុងតំបន់។

នៅក្នុងជំនួបរបស់លោក ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba សង្ឃឹមថានឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថិរភាព ដោយសារប្រទេសអាស៊ីអាគ្នេយ៍នេះមាន ទីតាំងនៅជិតផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ថាមពល និងទំនិញផ្សេងៗទៀត។

មេដឹកនាំទាំងពីរក៏ទំនងជានឹង ផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងពិភពលោក ដូចជាជម្លោះនៅមជ្ឈិមបូព៌ាជាដើម។ មុនពេលចាប់ផ្តើមដំណើរកម្សាន្តរយៈពេល ៤ ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ទាំងជាមួយនឹងចំនួនប្រជាជនម៉ូស្លីមច្រើនលោក Ishiba បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ីអាគ្នេយ៍ ក្នុងគ្រានៃភាពមិនប្រាកដប្រជាជាសកល។

ម៉ាឡេស៊ី គឺជាប្រធានសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ឆ្នាំនេះ ដែលជាប្លុកក្នុងតំបន់ ដែលជប៉ុនមើលឃើញថាមានសារៈសំខាន់ ក្នុងការរួមគ្នាសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិក ដែលផ្អែកលើច្បាប់ សេរី និងបើកចំហ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។

ប្រទេសជប៉ុន និងម៉ាឡេស៊ី បានបង្កើនស្ថានភាពនៃ ទំនាក់ទំនងទ្វេភាគីរបស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំ២០២៣ ដោយចែករំលែកតម្លៃជាមូលដ្ឋាន ដូចជាលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាពិសេសការជំរុញពាណិជ្ជកម្មសេរី តាមរយៈការរៀបចំពហុភាគី ដូចជាភាពជាដៃគូអន្តរប៉ាស៊ីហ្វិកជាដើម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top