ព័ត៌មានជាតិ

អារ៉ាប់ប៊ីសាអូឌីត វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន សន្តិភាព ភាពសុខដុមរមនា ជំនឿសាសនា នៅកម្ពុជា

ភ្នំពេញ៖ លោក Mohammed Ismaeil A. Dahlwy Ambassador ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន សន្តិភាព ភាពសុខដុមរមនា ជំនឿសាសនានៃប្រទេសកម្ពុជា។

ការកោតសរសើរ និងវាយតម្លៃខ្ពស់នេះ ធ្វើឡើងនៅក្នុងឱកាសលោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាលើការរៀបចំចាត់តាំងក្រុមការងារ ក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top