ព័ត៌មានជាតិ

ស្ពានតភ្ជាប់ ភូមិក្រាំងធ្នង់-ព្រៃស្នួលត្រូវបានសម្ភោធដាក់អោយប្រើប្រាស់

ភ្នំពេញ៖ ស្ពានតភ្ជាប់ ភូមិក្រាំងធ្នង់-ព្រៃស្នួល ដែលមានទីតាំងនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតេយ្យភាពឧត្តមសេនីយ៍ឯក​ កែវ សុឹម មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋ។

ស្ពាននេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោយសាងសង់អស់រយៈពេល៣ខែ។

ស្ពាននេះសាងសង់អស់ថវិកា ១,៦មុឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈលោកឧត្តមសេនីយ៏ កែវ សឹម មេបញ្ជារ អង្គរក្សសម្តេចទាំង២៕

To Top