ភ្នំពេញ៖ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកបានដឹកនាំប្រតិភូកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ចូលរួមព្រឹត្តិការណ៍សមយុទ្ធ AMAN-2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងការ៉ាឈី ប្រទេសប៉ាគីស្ថាន ។