ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចមិនដែលចាត់ទុក លោក សេង សារី ជាចារកម្មឬចំណាប់ខ្មាំងនោះទេ តែគ្រាន់តែជាអ្នកពិគ្រោះនយោបាយ។
នៅលើគណនីហ្វេសប៊ុក ដែលបង្ហោះចេញ ពីទីក្រុងវៀងចន្ទ ប្រទេសឡាវ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ៖ «ខ្ញុំកំពុងស្ថិតនៅរដ្ឋធាវីវៀងចន្ទ ប្រទេស ឡាវ ។ ខ្ញុំទើបបញ្ចប់ ការស្តាប់បទសម្ភាស់ រវាងលោក ចន្ទ័ ជុនបុត្រ ជាមួយលោកសេង សារី។ ខ្ញុំមានឯកសារជាអក្សរ ជាសម្លេងជាច្រើន រាប់ការនិយាយ តាមទូរសព្វ័ដែល សេង សារី សុំលុយទៅអាមេរិក ដើម្បីចូលគៀកជាមួយមួ សុខហួ អេង ឆៃអៀង និងការសុំជួយបង្កើត គណបក្សផ្ទាល់ផងដែរ ។ ខ្ញុំមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយ មួយរូប ។ ខ្ញុំមិនដែលគំរាម សេង សារី តាមរយះការបញ្ចេញ ការនិយាយឆ្លងឆ្លើយនោះឡើយ ។ ប្រសិនសេង សារី មានសម្លេងសូមបញ្ចេញឲ្យ ខ្ញុំបានស្តាប់ ផង។ សម្លេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារ ឆ្លងឆ្លើយដែលកំពុងរក្សាទុក ។ បើទោះសេង សារីនិយាយខុសការពិត ក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏សេង សារីហៅ ខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ឯ ចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះសេង សារី និងគ្រួសារពេលដែល សេង សារី នៅបាងកក ។ ខ្ញុំផ្តល់ឲ្យ
សេង សារី នូវប្រាក់បង់រំលោះផ្ទះដែល នៅជំពាក់គេ និងផ្តល់ឲ្យសេងសារី នូវថវិកា១មុឺនដុល្លារ ក្នុងមួយខែ រយៈពេល១២ខែស្មើ១២មុឺនដុល្លារនេះ មិនទាន់គិតពីថវិកា ដែលសេងសារី ស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាមេរិក និងត្រៀមបង្កើតគណបក្ស ។ សេង សារី ពុកមិនដែលចាត់ទុកកូនជា ចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុក គោរពដល់ការសម្រេចចិត្ត របស់កូនដូចជាកូនសុំបង្កើតបក្ស ស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ ។ កូននៅចាំទេ កូននៅអូស្ត្រាលី ចុះហត្ថលេខាដាក់ថា ធ្វើនៅភ្នំពេញ។ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។កូនសួរពុកថាតើធ្វើបែបណាទៀតពុក? ពុកប្រាប់ថារក មនុស្សនៅក្នុងប្រទេសចុះហត្ថលេខា បង្កើតគណបក្សទៅ ។ នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។ បទសម្ភាសរបស់កូន គឺវាយទម្លាក់តម្លៃខ្លួនឯងទេ ។ ពុកប្រាប់ចុងក្រោយ កូនអាចភូតអ្នក ដ៏ទៃបានតែកុំភូតខ្លួនឯង និងកុំភូត ឯកសារសម្ងាត់ ដែលមានក្នុងដៃពុក» ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)