ព័ត៌មានជាតិ

ក្រុមហ៊ុនកូរ៉េ លើកកម្ពស់ការប្រើប្រាស់ ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការសាយភាយឧស្ម័នពុល ក្នុងបរិយាកាស

ភ្នំពេញ៖ ក្រសួងបរិស្ថាន នាថ្ងៃទី៧ កុម្ភៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) និងក្រុមហ៊ុន VeryWords ស្តីពីការលើកកម្ពស់ការប្រើប្រាស់ ទោចក្រយាន្តយន្តអគ្គិសនី នៅកម្ពុជា ដើម្បី រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការសាយភាយឧស្ម័នពុលក្នុងបរិយាកាស ។

ក្នុងឱកាសអញ្ជើញអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថាន បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ នៅកម្ពុជា បានបង្ហាញពីការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងបានលើកឡើងបន្ថែមថាការវិនិយោគលើយានយន្តអគ្គិសនី បានចូលរួមចំណែកក្នុងការការពារបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ជាពិសេសទប់ស្កាត់ការបំភាយឧស្ម័នពុលក្នុងបរិយាកាស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តនិងជំរុញការវិនិយោគដល់បណ្តាក្រុមហ៊ុនទាំងអស់នៅកម្ពុជា។

លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ឱ្យមានក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា ជាពោសេសក្នុងកិច្ចការពារបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លើសពីនេះ កិច្ចសហប្រតិបត្តិដែលបានរៀបចំឡើងនៅពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរក្សាបានសុខសន្តិភាពពេលេញ រួមទាំងស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេសការប្តេជ្ញាចិត្តរបស់កម្ពុជារួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្របខ័ណ្ឌសកល។

សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុពេលនេះក្រសួងបរិស្ថាន បានទទួលជំនួយឥតសំណង ជាម៉ូតូអគ្គិសនីចំនួន៨០០០គ្រឿងពីក្រុមហ៊ុនវិនិយោគកូរ៉េ VeryWords៕

To Top