ភ្នំពេញ៖ គម្រោងកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ ប្រវែង៤៩,៨១២ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូល ៩៣.០៦%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ១១ កុម្ភៈ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_13-59-38-1024x768.jpg)
បើគ្មានប្រែប្រួលដោយប្រកាសចៃដន្យណាមួយទេ គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ និងមានរយៈពេលថែទាំចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៩។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_13-59-41-1024x768.jpg)
ផ្លូវជាតិលេខ ៧៣ (NR73)មានចំណុចតភ្ជាប់ផ្ទាល់ រវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលលាតសន្ធឹងចម្ងាយ៤៩.៨១២គីឡូម៉ែត្រ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_13-59-45-1024x771.jpg)
គោលបំណងនៃគម្រោងនេះ ដើម្បីធានាឱ្យមានការបន្តប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពនៃផ្លូវជាតិ ដែលបានស្តារឡើងវិញ និងបណ្តញផ្លូវខេត្តដើម្បីជួយដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_13-59-47-1024x771.jpg)
គម្រោងនេះ នាំមកនូវអត្ថប្រយោជន៍យ៉ាងសម្បើម ដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន៦របស់កម្ពុជាគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយតិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_13-59-49-1024x768.jpg)
គម្រោងនេះរួមមាន៖ ការពង្រីកទទឹងផ្លូវ៨-៩ម៉ែត្រ ដល់១១ម៉ែត្រដោយអ៊ុតក្រាលកៅស៊ូ(AC) តំបន់ផ្សារចាក់បេតុងបន្ថែមដល់រង្វង់មូលដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២) និងមានដំឡើងលូជ្រុងកាត់ទទឹងផ្លូវ, ដាក់ប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសងខាងផ្លូវដែលមាន ភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ(Climate Resilient) និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ( safety of road infrastructure) ព្រមទាំងការកែលម្អចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់ ការងារថែទាំខួបសម្រាប់រយៈពេល៥ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_13-59-51-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_13-59-53-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_13-59-55-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)