ព័ត៌មានជាតិ

សាកលវិទ្យាល័យបៀលប្រាយ សហការជាមួយក្រសួងរៀបចំដែនដី រៀបចំសិក្ខាសាលាស្តីពីក្របខណ្ឌច្បាប់និងបទដ្ឋានគតិយុត្ត ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាស្តីអំពី «ការផ្សព្វផ្សាយក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សិក្ខាសាលានេះ បានទទួលការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសាស្រ្តាចារ្យ និងនិស្សិតនៃមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃសាកលវិទ្យាល័យបៀលប្រាយ បាឋកថាបានផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានគតិយុត្តទាក់ទងនឹងដីធ្លី ការចុះបញ្ជី និងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងការអនុវត្តឲ្យបានត្រឹមត្រូវប្រកបដោយនីតិវិធី និងតាមបទប្បញ្ញត្តិ ក្នុងវិស័យដែនដី និងបញ្ហាដែលជាប្រឈមនៅកម្ពុជា ៕

To Top