កំពង់ស្ពឺ៖ បញ្ហារោងចក្រផលិតដំណាប់ស្វាយ បង្ហូកាក់សំណល់ចូលក្នុងប្រឡាយមេ របស់សម្តេចតេជោ ធ្វើជូនប្រជាពលរដ្ឋប្រើប្រាស់ទឹក នឹងអាស្រ័យផលផ្សេងៗ លែងកើតស្នើសុំជំនាញជួយ ពិនិត្យមើលកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភ:ឆ្នាំ២០២៥។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_14-15-56.jpg)
ពលរដ្ឋបានលើកឡងថា ជាក់ស្ដែងត្រូវបានរោងចក្រកែឆ្នៃ ស្វាយមួយកន្លែងយីហោ (សាន់ ផ្លាស់ អ៊ីង អ៊ីនធើណេសិណល .ឯ.ក) ដែលមានទីតាំងជាប់ប្រឡាយ ភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការបង្ហូទឹកកខ្វក់ព្រមទាំងជះក្លិនស្អុយ ជូរធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត៎។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_14-15-59.jpg)
ពលរដ្ឋបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើបានបង្ហូទឹក កាកសំណល់កខ្វក់ចូលទៅក្នុងប្រឡាយ បណ្តាលអោយមានក្លិនស្ងុយ ក្លិនជូរបង្កផលប៉ះពាល់ដល់ ការរស់នៅរបស់ពលរដ្ឋយ៉ាងខ្លាំង ខណ:ដែរពួកគាត់អាស្រ័យផល នៅជុំវិញបរិវេណប្រឡាយនោះ។ ទើបបងប្អូនប្រជាពលរដ្ឋសូមសំណូមពរ ដល់មន្ត្រីមន្ទីរជំនាញបរិស្ថាន ខេត្តកំពង់ស្ពឺនិងមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ មេត្តាជួយពិនិត្យមើល រោងចក្រមួយកន្លែងនេះផង។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_14-16-03.jpg)
ដើម្បីជួយសម្រួល ក្នុងការរស់នៅ របស់ពលរដ្ឋ ទប់ស្កាត់បញ្ហាក្លិនស្អុយ ក្លិនជូរ ជូនប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅជុំវិញ រោងចក្រ នេះផងទានបើសិនជាអាច៕
ដោយ៖ សុខ សុភ័ណ្ឌ រួបថតមជ្ឈមណ្ឌលដើមអម្ពិល
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)