ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំកម្លាំងនគរបាល បង្កើនការយកចិត្តទុកដាក់ លើការងារសន្ដិសុខ ពិសេសអំពើភេរវកម្ម

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំង នគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសអំពើភេរវកម្ម ។

ការណែនាំរបស់ លោក ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ដ្រី បានអះអាងថា កន្លងទៅថ្មីៗនេះមានហេតុការណ៍បាញ់ប្រហារ និងបាញ់រះដោយអាវុធកើតឡើងនៅក្នុងប្រទេសជិតខាងកម្ពុជា ដែលនេះជាអំពើភេរវកម្ម ដូច្នេះហើយកម្លាំងនគរបាលជាតិមិនអាចធ្វេសប្រហែសបានឡើយ ពោលត្រូវតែពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ជាទីបំផុត។

សូមរំលឹកថា ការដាក់បទបញ្ជា របស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច៕

To Top