ព័ត៌មានជាតិ

១ខែ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជិត ៦ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៨លានដុល្លារ

" "

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល ១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៥៩ ០៨៦ តោន គិតជាទឹកប្រាក់បានចំនួន ៤៨.០៣លានដុល្លារ សហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ១ខែ ដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩ ០៨៦តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥»។

" "

ក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន ២៩.៧៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣ ៧៧២ តោន គិតជាទឹកប្រាក់ចំនួន ២.៥៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ប្រទេសបានបរិមាណចំនួន ៩ ៤១៣ តោន គិតជាទឹកប្រាក់ចំនួន ៧.៣១ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ បានចំនួន ៩ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧ លានដុល្លារសហរដ្ឋអាមេរិក។

" "

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៩៣.០១% ប្រភេទអង្ករស ធម្មតា ២.៩៣% អង្ករចំហ៊ុយ ២.៣១% អង្ករសរីរាង្គចំនួន ១.៤២% និងអង្ករផ្សេងៗចំនួន ០.៣៣% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦១៩ ៤៨៩ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១៣៩.៣៨ លានដុល្លារសហរដ្ឋអាមេរិក ៕

To Top